khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គស្តីពី នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលស្តីពី នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈនេះ រៀបចំឡើងដើម្បីផ្តល់ឱកាសសម្រាប់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីបានសិក្សាឈ្វេងយល់ចំណេះបន្ថែមអំពីនវានុវត្តន៍ និងអាចបំពេញការងារប្រចាំថ្ងៃឱ្យបានកាន់តែល្អប្រសើរថែមទៀតជូនសា្ថប័ន។ វគ្គនេះផ្ដោតសំខាន់លើ៖
    ១.ទស្សនទាននៃការបង្កើតចំណេះដឹង។
    ២.សញ្ញាណទូទៅនៃនវានុវត្តន៍។
    ៣.នវានុវត្តន៍ក្នុងវិស័យសាធារណៈ។
    ៤.ការអនុវត្ត និងធ្វើការងារក្រុមលើប្រធានបទនវានុវត្តន៍។
    វគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយ លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្តនៃសាលាភូមិន្ទរដ្ឋបាល ដែលសិក្សារៀងរាល់ព្រឹក មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មានសិក្ខាកាមជាថ្នាក់ដឹកនាំមកពីគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមសរុបចំនួន៣៧នាក់។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត